Post News Media ព័ត៌មានជាតិ ជិះម៉ូតូ​លឿនព...

ជិះម៉ូតូ​លឿនពេក ជ្រុលទៅបុករថយន្តបត់​ឆ្លងផ្លូវ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​

ភ្នំពេញ: បុរស​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះ​ពួយ​យ៉ាង​លឿន​ដូចហោះ​ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ត្រង់​ចំណុច​ផ្លូវ​បែក​ជាបួន​ ក៏​ជ្រុល​ទៅ​រថយន្ត​ដែលបត់​ឆ្លងផ្លូវ​មួយគ្រឿង​ទៀត​ទាំង​កំរោល​ កាលពីវេលា​ម៉ោង​១២ និង៣០នាទី ​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ក្បែរ​មូល​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទួល​គោក​ តាមបណ្ដោយ​ផ្លូវ​១៨២​ កែង​និង​ផ្លូវ​២៥៧​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​បើកបររថយន្ត​មួយ​គ្រឿង​ម៉ាក​ តូយ៉ូតា តាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​ 2AY-5886​ និងនារី​នាក់​ទៀត​រួម​ដំណើរ​ជាមួយ។ ដោយបើកបរតាម​បណ្ដាល​ផ្លូវ​១៨២​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ លុះមកដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បត់​ឆ្វេងឆ្លងផ្លូវ​បម្រុងឆ្ពោះទៅ​ផ្លូវ​២៥៧​ ដោយខ្វះការប្រុងប្រយ័ត្ន​។ ខណ:​ពេល​នោះ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿងទៀត​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៨​ ពណ៌ខ្មៅ​ គ្មាន​ស្លាក​លេខ​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​១៨២​ ក្នុងទិសដៅ​បញ្ច្រាស​ទិសគ្នា​ និងក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ ក៏ជ្រុល​ទៅ​បុក​រថយន្ត​ខាងលើ​ចំពីមុខ​ចំហៀងខាងស្តាំ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​រងការខូចខាត​កំពិតកាងផ្នែកខាងមុខ។​ ចំណែកឯ​ម៉ូតូ​រងការខូចខាត​រួញមួយកំណាត់មុខ​ ដោយ​ឡែក​បុរស​ជា​អ្នក​បើក​បរ​ម៉ូតូ​បានរងរបួសបែកមុខ​បែក​មាត់​សន្លប់​ស្ដូកស្ដឹង​ រួច​ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯក​ជន​ហុងហាក់​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​តែ​ម្តង។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កន្លែង​កើតហេតុ​ រួច​ក៏​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​យករថយន្ត​និង​ម៉ូតូ​ខាង​លើ​ ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

Loading...