ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ បើកបុកបង្គោលប៉ាន់ណូកណ្តាលទ្រូងផ្លូវ បាក់១ដើមក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនខណ:មកផ្លូវកោងនិងងងឹតផង បួងចង្កូតមិនទាន់ជ្រុលចង្កូតទៅបុកបង្គូលប៉ាន់ណូកណ្តាលទ្រូងផ្លូវលាន់ដូចរន្ទះបណ្តាលឲ្យបាក់រាបដល់ដី។ ចំណែករថយន្តក្រឡាប់ផ្ងារជើងទ្រមេឃសំណាងល្អម្ចាស់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតចំណុចមុខផ្ទះ ស្រី ខួច លក់បាយ កាហ្វេ និងគុយទាវ តាមបណ្តោយផ្លូវ២១៧ ខាងត្បូងស្ពានព្រែកជ្រៃ ប្រមាណជាង២០០ម៉ែត ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើកហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1905 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើជួននិងផ្លូវនឹងងងឹងផង បានបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គូលប៉ាន់ណូកណ្តាលទ្រូងផ្លូវបណ្តាលឲ្យបាក់មួយដើមរាបដល់ដីរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ ម្ចាស់រងរបួសស្រាលបានចេញពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុខូចខាតស្ទើរទាំងស្រុង។បន្ទាប់មកប្រជាពលរដ្ឋនៅនឹងកន្លែងកើតបាននាំគ្នាជួយលើករថយន្តក្រឡាប់មកវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការោយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់