ព័ត៌មានជាតិ

វ៉ៃច្រទ្បំ ចូលប៉ុស្តិ៍មែនទែន! ជនជាតិចិនខឹងចាញ់បោកលុយអស់ ១០០ដុល្លារ មិនបានទ្បើងគ្រែ ក៏បង្កហិង្សាដាក់នារីខ្មែរម្នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ០១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយ បង្កឡើងរវាង បុរសជនជាតិចិន វៃនារីជនជាតិខ្មែរ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនបង្កឈ្មោះ លាង វូ (liang wu) ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកាស៊ីណូក្រោន ។ ចំណែកជនរងគ្រោះមានឈ្មោះ ញាញ ស្រីដា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ បម្រើការនៅខារ៉ាអូខេ សិន ( SENSE ) មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារច្រឡំមនុស្ស ដោយនៅមុនពេលកើតហេតុ ជនជាតិចិនខាងលើ បានឲ្យប្រាក់ទៅនារីបម្រើការនៅខេរ៉ាអូខេម្នាក់ចំនួន១០០$ ដើម្បីយកនារីនោះទៅដេក ក្រោយមកនារីនោះ បានលុយរួចនាងក៏គេចខ្លួនបាត់ បន្ទាប់មកជនជាតិចិននោះ បានឃើញជនរងគ្រោះ ដោយស្មានថាជានារី ដែលយកលុយខ្លួន ក៏ប្រើហិង្សាតែម្តង។

បច្ចុប្បន្នជនបង្ក ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់