ព័ត៌មានជាតិ

លោះព្រលឹងអស់! ប្រទះឃើញសពយុវជនម្នាក់ ស្លាប់ក្នុងទឹកប្រឡាយ

បាត់ដំបង: កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹកថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៨ បានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពយុវជនម្នាក់ ស្លាប់ក្នុងទឹកប្រឡាយ នៅចំណុចប្រឡាយព្រៃខ្ពស់ ស្ថិតនៅក្នុងភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។​

ជនរងគ្រោះមានឈ្មោះ រ៉ាត ភូមិរិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

ក្រោយទទួលបានដំណឹងភ្លាម ​សមត្ថកិច្ច បានចុះធ្វើការត្រួតពិនិត្យដល់ទីតាំងកើតហេតុ និងបាន​សន្និដ្ឋានថា ករណីនេះ គឺបណ្តាលមកពីជនរងគ្រោះរង ជិះម៉ូតូដួលធ្លាក់ចូលក្នុងប្រឡាយទឹក បណ្តាលឲ្យស្លាប់តែម្ដង។

ក្រោយធ្វើការពិនិត្យរួច សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់