Post News Media ព័ត៌មានជាតិ រថយន្តមួយគ្រឿ...

រថយន្តមួយគ្រឿង បើកលឿនចុះចំណោត នៅផ្លូវកោង បណ្ដាលឲ្យក្រទ្បាប់ និងរបួសធ្ងន់ម្នាក់

កោះកុង: នៅវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យរថយន្តមួយគ្រឿងក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីទ្បូម៉ែត្រ ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ។

រថយន្តបង្កហេតុ ម៉ាក FREIGHTLINER ពណ៌ខៀវ ពាក់ស្លាកលេខ 3A-668 ព្រះសីហនុ ដឹកថ្មពីត្រពាំងក្រឡឹង មកជួសជុលផ្លូវ៤៨ បើកបរដោយឈ្មោះ ចន្ថា ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅខេត្តកំពត បានក្រឡាប់ធ្លាក់ចិញ្ចើមថ្នល់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិរដ្ឋ បាក់រនាំងសុវត្តិភាព៦សន្លឹក។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារបើកលឿនចុះចំណោត ត្រង់ផ្លូវកោង។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

Loading...