ព័ត៌មានជាតិ

បុរសម្នាក់ ស្គន់ជាន់លង់ទឹកក្នុងអាងបង្គន់​ស្លាប់យ៉ាងអាណោចអាធ័ម!

ពោធិ៍សាត់: កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកក្នុងអាងបង្គន់​បណ្តាលឲ្យស្លាប់ នៅភូមិអារ៉ងព្រួច ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ម៉ម ណារិន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ​​ឃុំកើតហេតុ (ជនរងគ្រោះឧស្សាហ៍​ប្រកាច់​ ស្គន់ជាន់)​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព រួចឃើញថា ជនរងគ្រោះពិតជាស្លាប់ក្នុងបន្ទប់ទឹកអាងបង្គន់ក្នុងផ្ទះរបស់ខ្លួនមែន​។ ​ចំពោះសាកសព ត្រូវបានសមត្ថកិច្ច​ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់