ព័ត៌មានជាតិ

​បាត់ពីផ្ទះ​​៣ថ្ងៃ ប្រទះឃើញសពអណ្តែតទឹកនៅ​មាត់ទន្លេមេគង្គ!

កណ្តាល: កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី‌ប្រទះឃើញ​សពអណ្តែតទឹក នៅ​មាត់ទន្លេមេគង្គ ភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ‌​ឈ្មោះ សុក​ វាស្នា​ ភេទប្រុស អាយុ៣០ឆ្នាំ​ នៅភូមិល្វា​ ឃុំកំពង់ឫស្សី​ស្រុកពារាំង​ ខេត្តព្រៃវែង មុខរបរលក់ដូរនៅផ្សារច្បារអំពៅ​។

សម្ភារ:ជាប់ខ្លួនមាន​៖ អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ​១សន្លឹក និងទូរសព្ទ័ដៃ​១​គ្រឿងម៉ាកខេមហ្វូន X3មួយគ្រឿង​។​

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋដីឥដ្ឋថា មានសាកសពអណ្តែតទឹកនៅចំណុចកើតហេតុខាងលើ​។ ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ៖សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
សន្និដ្ឋាន ៖ជនរងគ្រោះស្លាប់ដោយសារលង់ទឹក​។

ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី។តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះថា ជនជនរងគ្រោះបានបាត់ពីផ្ទះរយ:ពេល​៣ថ្ងៃមកហើយ​៕

មតិយោបល់