ព័ត៌មានជាតិ

​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តFord Rangerស្លាកលេខភ្នំពេញ2AS-0222 បណ្តាលឲ្យរងរបួសធ្ងន់២នាក់

តាកែវ: កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៧១-៧២ ភូមិអូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ តាកែវ1Q-7564 ជិះដោយឈ្មោះ ខា សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មការ ស្នាក់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ(រងរបួសធ្ងន់បាក់ភ្លៅស្តាំ)។និងអ្នករួមដំណើរឈ្មោះ ខា កក្កដា អាយុ១៩ឆ្នាំ មុខបរបសិស្ស(រងរបួសធ្ងន់បាក់ស្តាំ)។ ចំណែករថយន្តម៉ាក Toyota Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-0222 បើកបរដោយឈ្មោះ ប៉ាល់ ទិត្យវីរ: ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្រ្តីរាជការ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ក្រុងភ្នំពេញ។

មូលហេតុ បើកបរមិនគោរពផ្លូវមានសិទ្ធអទិភាព។

ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរបង្អែកខេត្តតាកែវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕​

មតិយោបល់