Post News Media ព័ត៌មានជាតិ ​រថយន្តឡើងចំណ...

​រថយន្តឡើងចំណោតមិន​រួច ថយក្រោយ​កិនម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង!

តាកែវ: នៅវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលមានទិសបញ្ច្រាសទិសគ្នាពីជើងទៅត្បូង នៅ​​​លើ​ផ្លូវខេត្ត ក្រាលគ្រួសក្រហម ភូមិ​ចំបកទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

រថយន្តម៉ាកហ៊ីយ៉ាន់​ដាយ ២តោនកន្លះ ពណ៌​ខៀវ ពាក់ស្លាកលេខ ដ0146-ភព3 បើកបរពីជើងទៅត្បូងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួន​។ ចំណែកម៉ូតូម៉ាក ហុងដាវេវ ពណ៌​ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយឈ្មោះ ទុយ ស្វាំង ភេទ ប្រុស អាយុ៦០ឆ្នាំ នៅភូមិពោធិ៍ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរ កសិករ ស្លាប់នៅនឹងកន្លែងកើតហេតុ​។

មូលហេតុ រថយន្តឡើងចំណោតពុំរួចបានថយ ក្រោយវិញក៏បានកិនម៉ូតូនិងជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្តង។

រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារនៃ សពយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែកវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានដកហូតរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជាបណ្ដោះអាសន្ន និងកំពង់ស្រាវជ្រាវបំពេញសំណុំរឿងតាមនិតិវិធី៕

Loading...