ព័ត៌មានជាតិ

​សិស្សអនុវិទ្យាល័យពង្រ​៤៨នាក់ ​​ពុលបាយ​និងទឹកលក់ក្នុងសាលា នៅ​ស្រុកស្ទោង!

​កំពង់ធំ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានសិស្សអនុវិទ្យាល័យពង្រ ស្រុកស្ទោង បានដួលសន្លប់​៤៨នាក់ ក្នុងករណីពុលអាហារ ដោយសារតែពុលបាយ​និងទឹកលក់ក្នុងសាលា នៅវេលាម៉ោង៨និង៥០​នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

បច្ចុប្បន្ននេះ សិស្សានុសិស្សទាំង៤៨នាក់ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដោយក្នុងនោះ មានសិស្សខ្លះមានអាការ: បានធូរស្រាលជាបណ្ដើរៗហើយ​៕

មតិយោបល់