ព័ត៌មានជាតិ

​ខ្ចីលុយមិន​សង​! ជនជាតិ​ស្បែកខ្មៅ២នាក់ដេញវាយគ្នា ផ្អើលពេញ​ផ្លូវ​ នៅខណ្ឌចំការមន

ភ្នំពេញ: នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួន​​ជនជាតិស្បែកខ្មៅ​២នាក់ ក្រោយដេញវាយតប់គ្នា​នៅលើផ្លូវសាធារណ: បណ្ដាលឲ្យមានរបួស បែកមាត់ហូរឈាម នៅ​មុខវិទ្យាល័យ បឹងកេងកង តាមបណ្ដោយផ្លូវ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន​។
​បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ ដោយសាររឿងខ្ចីលុយមិន​សង​។

​ក្រោយពីសាក​សួរ​នាំរួច សមត្ថកិច្ចរកមិនឃើញមានលិខិតឆ្លងដែន ជាប់ខ្លួនក៏ទំនាក់ទំនងទៅនគរបាល សន្តិសុខ ផ្ទៃក្នុងខណ្ឌ ដើម្បីបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់