Post News Media ព័ត៌មានជាតិ ស៊ីរ៉ុស បើកបុ...

ស៊ីរ៉ុស បើកបុកស្កុបពី ចំពីក្រោយរងរបួសធ្ងន់ស្រាល២នាក់!

ភ្នំពេញ: ជនរងគ្រោះ២នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូ២គ្រឿង បើកស្របទិសបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ភាគីម៉ូតូ ស៊ីរ៉ុស ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ជាម៉ូតូសម្រាប់អូសសណ្តោងរ៉ឺម៉ក បើកបរដោយបុរសស្រវឹងម្នាក់ រងរបួសធ្ងន់ វង្វេងបាត់ស្មារតី សាកសួរអ្វីក៏មិនចេញដែរ។ ចំណែកភាគីម៉ូតូ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-6697 បើកបរដោយស្ត្រីពោះធំម្នាក់ រងរបួសស្រាល ក្រោយកើតហេតុភ្លាមៗ ត្រូវបានក្រុមគ្រួសារដឹកយកទៅគ្លីនិកដោយខ្លួនឯង ។

ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូស្កុបពី ជិះដោយស្ត្រីពោះធំ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបង្កស៊ីរ៉ុស បើកបរដោយបុរសស្រវឹងម្នាក់ល្បឿនលឿនពីជើងទៅត្បូង ជ្រុលទៅបុកម៉ូតូស្កុបពី ពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង ចំណែកស្ត្រីពោះធំរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ។ ចំណែកជនរងគ្រោះ របួសស្រាល ត្រូវបានក្រុមគ្រួសារ ដឹកយកទៅគ្លីនិកដោយខ្លួនឯង ។ ដោយឡែក ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣ រងចាំដោះស្រាយពេលក្រោយ ៕

Loading...