Post News Media ព័ត៌មានជាតិ ស្រវឹងស្រា ចុ...

ស្រវឹងស្រា ចុះងូតទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង០៩ និង០៥នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ លង់ទឹកស្លាប់ នៅស្ទឹងជីនិត ត្រង់ចំណុចអន្លុងតាអ៊ុក ភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ គង់ សុខនី ភេទប្រុស អាយុ៥៧ឆ្នាំ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដោយសារជនរងគ្រោះ ស្រវឹងស្រាចុះមុជទឹកស្ទឹង ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង៕

Loading...