Post News Media ព័ត៌មានជាតិ ជិះម៉ូតូឆ្លងផ...

ជិះម៉ូតូឆ្លងផ្លូវ ទៅបុកម៉ូតូមួយគ្រឿងទៀតដួលគរលើគ្នា ប្រើល្បិចឲ្យលើក ហើយក្រទ្បាស់សម្ដី

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប ឆ្លាតនោះឆ្លាត តែនៅគេតាមទាន់ដដែល បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ទៅបុកម៉ូតូមួយគរឿងទៀត កំពុងជិះលើផ្លូវអថិភាព បណ្តាលឲ្យដួលគរលើគ្នា សំណាងល្អរងរបួសស្រាល តែអ្វីដែលហួសចិត្ត ទាំងប៉ូលិស ទាំងអ្នកឈរមើល គ្រវីតែក្បាល ដោយភាគីបង្ក ប្រាប់គេឯង ប្រាប់ទាំងភាគីរងគ្រោះ មិនថ្វីទេ រឿងប៉ុណ្ណឹង គាត់ធានាយកម៉ូតូរងគ្រោះ ទៅជួសជុលឲ្យស្អាតឡើងវិញ លើកចេញទៅ កុំឲ្យនៅដួលគរលើគ្នាចឹង ដោយទុកចិត្ត ក៏នាំគ្នាលើក រួចរាល់ហើយ បែរជាក្រឡាស់សម្តី ម៉ូតូគាត់ខូចដែរ ឲ្យគាត់សងយ៉ាងម៉េច ប៉ូលិស ពលរដ្ឋឈរមើលហួសចិត្ត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសចំណាស់ខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-6758 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ឆ្លងផ្លូវវឹង ជ្រុលទៅបុកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-1978 ជិះគ្នា២នាក់ លើផ្លូវអថិភាពពីត្បូងទៅជើង បណ្តាលឲ្យដួលគរលើគ្នា ភាគីខាងម៉ូតូ២០១៨ រងរបួសស្រាល រលាត់ដៃជើង ម៉ូតូបែកក្បាំង វៀចឆ្នាន់ ចំណែកភាគីបង្ក មិនមានរងរបួស ម៉ូតូវៀចកង់មុខ ។

ក្រោយកើតហេតុភ្លាមៗ ភាគីសងខាងសម្របសម្រួលគ្នា ដោយភាគីរងគ្រោះ សុំឲ្យជួយសង២០ដុល្លា តែភាគីខាងម៉ូតូបង្ក មិនព្រមនៅជែកគ្នាអស់រយ:ពេល១ម៉ោង រហូតដល់សមត្ថកិច្ច ប្រាប់បើមិនត្រូវគ្នា មានតែយកទៅទុកនៅប៉ុស្តិ៍ ទើបភាគីបង្ក សុំឲ្យ៦ម៉ឺនរៀល ថ្លៃខូចខាត អស់ជម្រើស ភាគីរងគ្រោះ ព្រមទទួលយក ដើម្បីបញ្ចប់រឿង៕

Loading...