ព័ត៌មានជាតិ

កម្មករដែលដួលសន្លប់ជាច្រើននាក់ នៅរោងចក្រ KKN3 ព្រឹកមិញ ពេលនេះដឹងខ្លួនវិញហើយ

កោះកុង: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីកម្មកររោងចក្រ KKN3 ដួលសន្លប់ចំនួន ១៨នាក់ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌសីមា ខេត្តកោះកុង។

ក្រោយកើតហេតុ សមត្ថកិច្ច បានជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

មូលហេតុ ដោយសារឆ្លងចន្តរសារ៉ែនប្រកាសអាសន្ន មកទល់ពេលនេះ ជនរងគ្រោះបានដឹងខ្លួនវិញហើយ៕

មតិយោបល់