Post News Media ព័ត៌មានជាតិ វ៉េវឆ្លាម ប៉ះ...

វ៉េវឆ្លាម ប៉ះជាមួយគោយន្តកន្ត្រៃ ស្លាប់ និងរបួស ២នាក់

ត្បូងឃ្មុំ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីវេលាម៉ោង ៦និង៣០នាទីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ លើផ្លូវលំត្រង់ចំណុចខាងត្បូងភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ក្រហម បើកបរដោយឈ្មោះ យាន គោ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រែកក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មកដល់ចំណុចកើតហេតុ បានបុកជាមួយគោយន្តកន្ត្រៃ បើកដោយឈ្មោះ ខេខ ឃាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបង្ហើខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យអ្នក
បើកបរម៉ូតូស្លាប់នៅនឹងកន្លែង រីឯអ្នកបើកគោយន្តកន្ត្រៃរងរបួសស្រាល។

បច្ចុប្បន្នវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

Loading...