ព័ត៌មានជាតិ

រថយន្ត ពន្លះម៉ូតូមួយគ្រឿង ស្លាប់ និងរបួស ២នាក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់​ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ចន្លោះ​គីឡូម៉ែត្រ​លេខ៤៣-៤៤ ស្ថិតក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនរងគ្រោះពីរនាក់ ទី១.ឈ្មោះ អ៊ុន សុខ​ផា​អាយុ៣៨ឆ្នាំ រស់នៅក្នុង​ភូមិ​ស្នោ​ទី១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន និងទី២.ឈ្មោះ​សំ ស៊ី​ណូ អាយុ៤០ឆ្នាំ រស់នៅក្នុង​ភូមិ​ត្រាច​ជ្រុំ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង២នាក់ បានជិះ​ម៉ូតូ​មួយគ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កោះកុង​1A-0877 បើក​ពី​លិចទៅ​កើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បត់​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ក៏ត្រូវ​រថយន្ត​មួយគ្រឿង ​ម៉ាក​តូ​យូ​តា​ តា​កូ​ម៉ា ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ2AE6785 បើកបរ​ពី​លិចទៅ​កើត ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ឈ្មោះ​សំ ស៊ី​ណូ ដែល​ជិះ​ពីក្រោយ​បោក​ក្បាល​ស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ក្រោយ​កើតហេតុ ​តៃកុងបាន​ចុះ​ពី​រថយន្ត​គេ​ចខ្លួន​បាត់​ស្រមោល។ ចំណែក​សព​ជនរងគ្រោះ ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រីឯ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ ត្រូវបានសមត្ថកិច្ច ​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំ​ដោះស្រាយ​ តាមច្បាប់ពេល​ក្រោយ៕

មតិយោបល់