ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បើកវ៉ាជែង​បុកម៉ូតូសណ្តោងរ៉ឺម៉ក​ ខ្ទាតទៅបុក​ឡាំប៉ាតាមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ!

ភ្នំពេញ: នៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក​ ខ្ទាតទៅបុកជាមួយឡាំប៉ាតាមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅតាមបណ្តោយផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្ក​​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ2B-5746 បើកបរពី​​កើតទៅលិចក្នុងល្បឿន​លឿន លុះមកដល់កន្លែងកើតហេតុ បានវ៉ារថយន្តដឹកដី ហើយបានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក រួចខ្ទាតទៅបុកឡាំប៉ាតាឥណ្ឌានៅខាងមុខដែលធ្វើដំណើរបញ្រ្ចាសទិស​គ្នា បណ្តាលឲ្យរងការខូចខាតរថយន្តនិងរ៉ឺម៉ក២គ្រឿងតែម្តង​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយមាន​សមត្ថកិច្ចខណ្ឌដង្កោ និងសមត្ថកិច្ចខណ្ឌមានជ័យ ហើយបានរុញដាក់ទៅគ្នាម្ដងថាទឹកដីខណ្ឌដង្កោ ម្ដងថាទឹកដីខណ្ឌមានជ័យ​។
ក្រោយមកសមត្ថកិច្ចបាននាំយករថយន្តនិងរ៉ឺម៉ក២គ្រឿង ទៅរក្សាទុកនៅអធិការខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់