ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៥នាក់ ដកហូតបានថ្នាំញៀន២៦ខ្លង និងកញ្ចាប់ធំ១កញ្ចប់

ព្រះសីហនុ: ជនជាតិចិនចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាបបាន ពាក់ព័ន្ធករណីគ្រឿងញៀន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនប្រុសចំនួន៤នាក់ និងស្រីម្នាក់ ដកហូតបាន ម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ខ្លង និងកញ្ចាប់ធំ១កញ្ចប់ ទូសព្ទ៣គ្រឿង រថយន្ត១គ្រឿង និងសម្ភារ:ពាក់ពន្ធ័មួយចំនួនទៀត៕

មតិយោបល់