ព័ត៌មានជាតិ

ប្រជាពលរដ្ឋសូមណូមពរដល់លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជួយពិនិត្យមើលរថយន្តដឹកដីទាំងនេះផង!

សៀមរាប: តាមសេចក្តីរាយការណ៍មកថា មានប្រជាពលរដ្ឋបានផ្ទុះការរិះគន់ ដោយសារសម្បូរថយន្តបែនដឹកដីជាច្រើនគ្រឿង បាននិងកំពុងដឹកដីតាមដងផ្លូវយ៉ាងគក្រឹកគគ្រេង ជ្រុះដីតាមផ្លូវយ៉ាងរប៉ាត់រប៉ាយ បង្កការហ៊ុយដី ខ្វះអនាម័យ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសប្រសិនបើមានភ្លៀងធ្លាក់ទៀតនោះ គឺដីដែលជ្រុះទាំងនេះអាចបង្កគ្រោះថ្នាក់បានដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវបាន អ្វីដែលសំខាន់នោះ ការដឹកដីធ្ងន់ៗតាមដងផ្លូវបែបនេះ អាចធ្វើឲ្យផ្លូវជាតិមួយនេះ ឈានទៅដល់ការខូចខាតផងដែរ ។

ប្រភពដដែលបញ្ជាក់ថា រថយន្តដឹកដីទាំងនេះ បានដឹកដីតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយចេញពីទីរួមស្រុកប្រាសាទបាគង ឆ្ពោះទៅទីរួមខេត្តសៀមរាប ហើយម្យ៉ាងទៀតរថយន្តដឹកដីទាំងនេះ ខ្លះមានគ្របត្រឹមត្រូវ តែខ្លះទៀតមិនបានគ្របឲ្យត្រូវបានស្តង់ដារនោះទេ ជាហេតុបណ្តាលឲ្យធ្លាក់ដីរាយរប៉ាត់រប៉ាយ អាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវបានយ៉ាងងាយ។

ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋ សូមណូមពរដល់លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជួយពិនិត្យមើលរថយន្តដឹកដីទាំងនេះផង ដោយសារតែមន្ត្រីសមត្ថកិច្ចនៅតាមគោលដៅទាំងនេះ ហាក់បីដូចជាមិនសូវមានចំណាត់ការ ចំពោះរថយន្តទាំងនេះនោះឡើយ៕

វីដេអូទាំងស្រុងដែលថតបាន ៖

មតិយោបល់