Post News Media ព័ត៌មានជាតិ បាក់ច្រាំងទន្...

បាក់ច្រាំងទន្លេ យួរជើងសរសេរផ្ទះមួយខ្នង ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយរុះរើ!!

ក្រចេះ: មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីផ្ទះមួយខ្នង បានយួរជើងសរសរផ្ទះ ក្រោយពីមានការបាក់ច្រាំងទន្លេ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ករណីបាក់ច្រាំងទន្លេនេះ បណ្តាលឲ្យយួរជើងសសរផ្ទះ ដែលមានម្ចាស់ឈ្មោះ ប៉ែន ស៊ីរ៉ា ភេទស្រី អាយុ៥១ឆ្នាំ ហើយផ្ទះនេះមានទំហំ៧,៥០ម៉ែត្រ × ១៣ម៉ែត្រ ធ្វើពីឈើប្រក់ដែក។

ពេលនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឆ្លូង ប្រជាការពារឃុំឆ្លូងនិងបងប្អូនប្រជាពលរដ្ឋជិតខាង ជួយរុះរើផ្ទះ និងជញ្ជូនសម្ភារ:ចេញចៀសវាងមានគ្រោះថ្នាក់៕

Loading...