ព័ត៌មានជាតិ

​បុរសម្នាក់ ចេញពីធ្វើការផឹកស្រវឹងមកដល់ផ្ទះ ព្រឹកឡើងប្រទះឃើញចង.កសម្លាប់ខ្លួន!

កណ្តាល: នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានធ្វើអត្តឃាត​ចង.ក សម្លាប់ខ្លួន នៅ​​ភូមិកំពង់សំណាញ់
សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហាយ ចាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ​។ វត្ថុតាងចាប់យក៖ ក្រមាក្រឡាការ៉ូ(ពណ៌ខៀវលាយ ស)​១​ប្រវែង ១.៥០​ម៉ែត្រ។

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបានឲ្យដឹងថា៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបានចេញពីធើ្វការរោងចក្រ មកដល់ផ្ទះមានស្ថានភាពស្រវឹង ជនរងគ្រោះបាននិយាយលេងជាមួយបងប្អូន និងម្តាយ ធម្មតាដូចពេលស្រវឹងរាល់ដង ដោយតែងតែសំពះនិងថ្វាយបង្គំម្តាយនិងឪពុក ហើយក៏បានចូលក្នុងបន្ទប់បាត់ទៅ។ ជនរងគ្រោះតែងតែប្រាប់គ្រួសារថា ចេះតែរួយ.ក និងវិលមុខ ព្រោះជនរងគ្រោះមានជំងឺលើសឈាម។ លុះដល់ថ្ងៃកើតហេតុ មិនឃើញជនរងគ្រោះទៅធើ្វការដូចសព្វដង ស្រែកហៅជនរងគ្រោះ ប៉ុន្តែមិនឆ្លើយ ក៏ច្រានទ្វារ​បន្ទប់​ក្នុងបន្ទប់ងងឹត ក៏ងើយទៅលើ ឃើញជនរងគ្រោះចង.ក និងក្រមា ជាប់ឥដ្ឋខ្យល់ លើបង្អួច ក៏ស្រែកហៅបងប្អូនឲ្យ ជួយមើល ក៏ដឹងថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យ។

ការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ពន្ធ័ និងលោកគ្រូពេទ្យសន្និដ្ឋានថា ៖សពពិតជាស្លាប់ដោយសារ ការធ្វើអត្តឃាត(ចង.ក)ពិតប្រាកដមែន ដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យ កត់សម្គាល់ឡើយ​។ សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់