Post News Media ព័ត៌មានជាតិ ជួយឃាត់ប្តីប្...

ជួយឃាត់ប្តីប្រពន្ធគេឈ្លោះគ្នាសោះ ត្រូវគេវាយមួយឈើជ្រុង បាក់.កស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ: បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបានចូលទៅឃាត់ប្តីប្រពន្ធគេឈ្លោះគ្នា ខណ:ដែលប្តីប្រពន្ធ១គូនោះឈ្លោះគ្នា​ហើយរត់ចូលផ្ទះជនរងគ្រោះ បែរជាត្រូវគេវាយមួយឈើជ្រុង បណ្តាលឲ្យបាក់.កស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមផ្លូវបេតុង ក្រុម១២ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និង​ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យបានម្នាក់​ នៅ​ថ្ងៃ​ទី​៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ឈ្មោះ កែវ សុផាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ

សពឈ្មោះ ថាម យាំងសឿង ជនជាតិវៀតណាម អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិកើតហេតុ។ចំណែកជនបង្កទាំង២នាក់ប្តីប្រពន្ធគេចខ្លួនបាត់។

បច្ចុប្បន្នបក្ខពួកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...