Post News Media ព័ត៌មានជាតិ ​ជំនាញខាងឆក់!...

​ជំនាញខាងឆក់! ​ចេញប្រកបរបរឆក់​​បានសម្រេច៧លើក ​​អស់លក្ខណ៍ ​ជាប់អន្ទាក់សមត្ថកិច្ច នៅស្រុកគិរីវង់​

​​តាកែវ: កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ និងគិរីចុងកោះ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នួន ធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (​សកម្មខាងឆក់​) ដែលមានស្រុកកំណើតភូមិចុងអង្ក ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យត្រូវសមត្ថកិច្ចចាប់បានត្រង់ចំណុច មាត់បឹងទន្លាប់ ស្ថិតក្នុងភូមិកំពង់ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថាខ្លួនបានឆក់ ចំនួន​៧លើក រួចមកហើយនៅចំណុចភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ និងឃុំគិរីចុងកោះ ស្រុកគិរីវង់​។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការតាមនិតិវិធីច្បាប់​៕

Loading...