ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ បបែលក្រៀម​(ប្រៃ ផ្អែម) មានសារធាតុគីមីហាមឃាត់​Borax ដែលធ្វើឲ្យប៉ះពាល់សុខភាព​ នៅផ្សារសាមគ្គី​!

ស្ទឹងត្រែង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨
មន្ត្រីសាខាកាំកុងត្រូលខេត្ដស្ទឹងត្រែង ដោយទទួលបានការសហការមន្ដ្រីមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលក្រុងស្ទឹងត្រែងបានចុះត្រួតពិនិត្យទំនិញ នៅតាមស្តង់តាំងពិព័រណ៍ និងតាមបណ្តាផ្ទះលក់ទំនិញជុំវិញផ្សារសាមគ្គី ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

មន្ត្រីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម បន្ទាប់ពីធ្វើតេស្តរួច មន្ត្រីជំនាញបានរកឃើញ ផលិតផលម្ហូបអាហារមួយចំនួនហួសកាលបរិច្ឆេទប្រើប្រាស់ និងមួយចំនួនទៀតមានសារធាតុគីមីហាមឃាត់ ហើយបានធ្វើការដកហូត និងយកទៅដុតកម្ទេចចោលភ្លាមៗតែម្តង ដែលមានដូចជា៖
– បបែលក្រៀម (ប្រៃ ផ្អែម) មានសារធាតុគីមីហាមឃាត់ Borax ចំនួន ៤០ គីឡូក្រាម
– ប្រហិតចម្រុះ ហួសកាលបរិច្ឆេទកំណត់ចំនួន ១០ គីឡូក្រាម
– នំធុង ហួសកាលបរិច្ឆេទកំណត់ចំនួន ៥ធុង= ២៥ គីឡូក្រាម

ក្នុងពេលចុះប្រតិបត្តិការ មន្រ្ដីជំនាញបានធ្វើការណែនាំ អំពីផលប៉ះពាល់ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និង ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់យល់ដឹង និងមានការប្រុងប្រយត័្នអំពីរបៀបជ្រើសរើសផលិតផលយកមកបរិភោគ ជៀសវាងប៉ះពាល់ដល់សុខភាព៕

មតិយោបល់