ព័ត៌មានជាតិ

​សមត្ថកិច្ចរកឃើញ សាច់សត្វគ្រួច ខូចគុណភាព ត្រូវបានដុតកម្ទេចចោលនៅទីលានចាក់សំរាម!

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា​ នៅរសៀលថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយទទួលបានការណែនាំពីលោក គឹម មាសសុខសីហា អគ្គនាយករងកាំកុងត្រូលឲ្យចូលរួមសហការជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យទំនិញ សាច់សត្វគ្រួច ពុំមានច្បាប់ត្រឹមត្រូវ ដែលត្រូវបានសមត្ថកិច្ចចាប់បាន​។

មន្រ្តីកាំកុងត្រូលបានធ្វើការវិភាគបឋមលើ សាច់សត្វគ្រួច រកសារធាតុគីមីហាមឃាត់ Formalin ដែលជាលទ្ធផលពុំរកឃើញមានសារធាតុគីមីទេ ។ ដោយសារទំនិញពុំបានវេចខ្ចប់ និងថែរក្សាក្នុងសីតុណ្ហភាពឱ្យបានសមស្រប ធ្វើឱ្យទំនិញខូចគុណភាព មានចម្លងមេរោគ ទើបលោកព្រះរាជអាជ្ញារង បានសម្រេចឲ្យយកទៅដុតកម្ទេចចោលនៅទីលានចាក់សំរាម ដែលមានទំងន់សរុប ២៥០០ គីឡូក្រាម៕

មតិយោបល់