ព័ត៌មានជាតិ

​សមត្ថកិច្ចរកឃើញ ទឹកក្រូច​FANTA ទឹកក្រូច​ZABEl ទឹកក្រូច​cham chamនិងទឹកផ្លែឈើ​​Kelly ខូចគុណភាពនៅផ្សារជីហែ!

កំពង់ចាម: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦​ ខែវិច្ឆិកា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារនៅផ្សារជីហែ ស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយពីបានត្រួតពិនិត្យរួចមកយើងបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៥មុខមានដូចខាងក្រោម៖ ទឹកចាហួយចំនួន​៨​​កំប៉ុង, ទឹកក្រូចម៉ាក FANTA ចំនួន​២​​ដប, ទឹកក្រូចម៉ាក ZABEl ចំនួន​១០​​កេស, ទឹកក្រូចម៉ាក cham cham ចំនួន​៦​​កេស និង​ទឹកផ្លែឈើម៉ាក​Kelly ៣៦​ ដប​​។

ភេសជ្ជ:ផុតកំណត់រយ:ពេលប្រើប្រាស់ខាងលើ​ ត្រូវបានមន្រ្តីកាំកុងត្រូលខេត្ត​ ដកហូតយកទៅរក្សាទុកដើម្បីកម្ទេចចោល។​ ជាមួយគ្នានោះ​ មន្រ្តីកាំកុងត្រូលបានណែនាំឱ្យម្ចាស់ទំនិញ​ ជាប្រចាំត្រូវពិនិត្យ​ និងរៀបចំ​ ដាក់តាំងលក់ផលិតផលរបស់ខ្លួន​ ឱ្យបានត្រឹមត្រូវ​ ជៀសវាងការដាក់តាំងលក់ផលិតផលផុតកំណត់រយ:ពេលប្រើប្រាស់​ ឬដាក់លក់ក្រោមកម្ដៅថ្ងៃ​ ដែលធ្វើឱ្យផលិតផលទាំងនោះខូចគុណភាព​ ប៉ះពាល់ដល់សុខភាពអ្នកប្រើ៕

មតិយោបល់