ព័ត៌មានជាតិ

រថយន្តម៉ាកតូយ៉ូតាកាមរី ពន្លះម៉ូតូPULSAR ស្លាប់ស្ត្រីម្នាក់ និងមនុស្សម្នាក់ទៀតរបួសធ្ងន់

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកតូយ៉ូតាកាមរី និងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៣៣-៣៤ ។

មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2N-2848 បើកបរក្នុងទិសដៅពីកើទៅលិច (ភ្នំពេញ កំពង់ឆ្នាំង) ដោយឈ្មោះ ឈុន សំណាង ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅភូមទី១ ឃុំខ្សាម ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួន) លុះបើកបរមកដល់ចំណុចផ្លូវកោង កន្លែងកើតហេតុ បានជ្រុលទៅបុកម៉ូតូម៉ាកPULSAR ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1FG-1655 ដែលកំពង់បើកបរក្នុងទិសដៅពីលិចទៅកើត(កំពង់ឆ្នាំង ភ្នំពេញ) ដោយឈ្មោះ សឿន សុថា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (របួសធ្ងន់) អ្នករួមដំណើរឈ្មោះ អ៊ំ ស្រីពៅ ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រៃឈ ឃុំព្រៃឈ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែកមធ្យោបាយពាក់ពន្ធ័ករណីយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនិតិវិធីច្បាប់៕

មតិយោបល់