ព័ត៌មានជាតិ

ចុម! ទំនាស់ក្នុងវង់ផឹកស៊ី ទាញកាំបិតកាប់ប្រហារបុរសម្នាក់សុះសាច់ ហើយរត់បាត់!

ភ្នំពេញ: មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានគេកាប់ប្រហារយ៉ាងសុះសាច់ របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ ក្នុងទំនាស់វង់ផឹកស៊ីទាស់ពាក្យសម្តីគ្នា។

ករណីនេះកើតឡើងនៅម៉ោង៨និង២០​នាទីយប់ ថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅជួរមាត់ទន្លេ​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ស្រាប់តែទាញដាវ និងកាំបិតកាប់ប្រហារមកលើជនរងគ្រោះតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ហើយគេចខ្លួនបាត់តែម្តង៕

មតិយោបល់