Post News Media ព័ត៌មានជាតិ Update៖ ករណី​...

Update៖ ករណី​​មានក្រុមហ៊ុនខលតាមទូរសព្ទ​ថាត្រូវរង្វាន់​​ Power Bank…!

កំពង់ធំ: ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ច​ខេត្តកំពង់ធំ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​របស់​ក្រុមហ៊ុន​លក់​និង​ទិញ​ផលិតផល​មួយ​ នៅ​ចំណុច​ សណ្ឋាគារ​ដំរី​ជាន់​ខ្លា​ វ​ល្លិ៍​មាស​ ស្ថិត​ក្នុងភូមិ​ដំរី​ជាន់​ខ្លា​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែ​ន​។​

ហេតុការណ៍​បង្ក្រាប​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ឌូ​វេ​រ៉ា​ឃី​ត​ឈិ​ន​ ។​

​សមត្ថកិច្ច​ខេត្ត​បានឲ្យ​ដឹង​ថា​ ក្រោម​ការ​ស្រាវជ្រាវ​ និង​អនុវត្ត​ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ លោក​ អ៊ិ​ត​ សុធា​ គេ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០៩​ នាក់​ពី​បទ​ឆរ​បោក​។​ ជនសង្ស័យ​ទាំងនោះ​រួម​មាន​ ៖
១/​ឈ្មោះ​ អ៊ុ​ង​ ចុង​វី​ (​ ong​ chong​ wee)​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ ម៉ា​ឡេ​ស៊ី​ រស់នៅ​ភ្នំពេញ​
២/​ឈ្មោះ​ យិ​ន​ វ៉ៃ​ជី​ន​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​លេខ​៦​ សង្កាត់​បឹង​កេងកង​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​
៣/​ឈ្មោះ​ ជូ​ ថា​រ៉ែ​ន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​
៤/​ឈ្មោះ​ សុត​ ដៀ​ម​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ទន្លេ​ ឃុំ​ដូង​ខ្ពស់​ ស្រុក​បូ​រី​ជលសារ​ ខេត្តតាកែវ​
៥/​ឈ្មោះ​ ឌិន​ ស៊ី​ណាត​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​៣២​ ឃុំ​តា​អុង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​
៦/​ឈ្មោះ​ ហូ​ សេន​ហាន់​ទី​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ចិន​ ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​
៧/​ឈ្មោះ​ ហូ​ សេន​រ៉ូ​ប៊ី​ ភេទ​ស្រី​ អាយុ​២៧​នៅ​ភូមិ​ចិន​ ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​
៨/​ឈ្មោះ​ ហូ​ សេន​ ស៊ី​ហ្វា​ន​សាន​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ចិន​ ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​
៩/​ឈ្មោះ​ គ្រី​ លី​លី​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ ។​

ជនសង្ស័យ​ទាំង​៩​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​កសាង​សំណុំរឿង​ដើម្បី​ការ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

Loading...