ព័ត៌មានជាតិ

ពុទ្ធោ! ក្មេងទាំង២នាក់ នាំគ្នាទៅបង់សំណាញ់នៅចំណុចរណ្តៅអាអ៊ិច បែរជាលង់ទឹកស្លាប់ទាំង២នាក់

ព្រៃវែង: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានមនុស្ស២នាក់ បានលង់ទឹកស្លាប់ នៅចំណុចខាងជើងប្រឡាយចារ ទល់មុខផ្ទះឈ្មោះ ឡូញ លី ភូមិស្គាស្រុក ឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទី១.ឈ្មោះ ហួត ម៉េងហ៊ា ភេទប្រុស អាយុ១០ឆ្នាំ ជាកូនរបស់ឈ្មោះ ស៊ាន ហួត អាយុ៤៧ឆ្នាំ និងម្ដាយឈ្មោះ អ៊ុច សារីន អាយុ៤៥ឆ្នាំ , និងទី២ឈ្មោះ រ៉ន ម៉េងថន ភេទប្រុស អាយុ៩ឆ្នាំ ជាកូនរបស់ឈ្មោះ សន ថុល អាយុ៤១ឆ្នាំ និងម្ដាយឈ្មោះ ណុន សាមាន អាយុ៤០ឆ្នាំ។ ទាំង​២គ្រួសារមានទីលំនៅ នៅភូមិស្គាស្រុក ឃុំព្នៅទី២។

ចំណែកមូលហេតុ ៖ ក្មេងទាំង២នាក់នេះទៅបង់សំណាញ់នៅចំណុចរណ្តៅអាអ៊ិច មុខផ្ទះឈ្មោះ ឡូញ លី បណ្ដាលឲ្យរអិលជើងធ្លាក់ចុះក្នុងរណ្ដៅបណ្ដាលលង់ទឹកស្លាប់ទាំង២នាក់។

បច្ចុប្បន្នសពទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់