ព័ត៌មានជាតិ

ចូលលួចសម្ភារៈក្នុងផ្ទះពលរដ្ឋ គាប់ជួនម្ចាស់ផ្ទះមកទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: បុរសជាអ្នកដើររើសអេតចាយម្នាក់ ឆ្លៀតឱកាស ឃើញផ្ទះម្ចាស់មិននៅ គាស់ទ្វារចូលប្រមូលលួចរបស់របរ គាប់ជួនម្ចាស់មកដល់ល្មម ចាប់ឃាត់ប្រគល់ឲ្យទៅប៉ូលិស កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនដៃងាយរូបនេះមានឈ្មោះ ប៉ាន សុភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដើររើសអេតចាយ មានទីលំនៅ ក្នុងភូមិ សង្កាត់ខាងលើ ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ មានផ្ទះមួយ ត្រូវបានម្ចាស់បិទទ្វារ រវល់ចេញទៅក្រៅបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ ឃើញឱកាសស្ងាត់ លួចទ្វារ ប្រមូលយកសម្ភារ: ជាអេតចាយ ត្រូវបានម្ចាស់មកទាន់ ដេញចាប់បានប្រគល់ឲ្យនគរបាលប៉ុស្តិ៍។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នាំទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់