ព័ត៌មានជាតិ

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនយុវជន២នាក់ រួមនិងថ្នាំញៀន

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនយុវជន២នាក់ ដែលបានជិះម៉ូតូមួយគ្រឿង ឆ្លងកាត់គោលដៅ ដោយដកហូតបានថ្នាំញៀន១កញ្ចប់តូច កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១ មានឈ្មោះយួ ទី ភេទប្រុស អាយុ១៧ មុខរបរធ្វើការខាងក្រុមហ៊ុនភេសជ្ជ:កូកាកូឡា នៅខណ្ឌសែនសុខ ស្នាក់កន្លែងធ្វើការ មានស្រុកកំណើត ភូមិដោកលក្ខណ៍ ឃុំយី​អង្ក​ ស្រុកស្ពង ខេត្តកំពង់ស្ពឺ និងទី២ មានឈ្មោះ ផល្លី​ អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅ និងមានស្រុកកំណើតភូមិឃុំជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុននិងធ្វើការឃាត់ខ្លួនយុវជនទាំ២នាក់ កម្លាំងបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចកើតហេតុខាងលើ ខណ:នោះក៏មានយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសុយស៊ូគីនីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CP-9040 ឆ្លងកាត់គោលដៅ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ និងបានឆេកឆេរទៅលើខ្លួនពួកគេ បានឃើញថ្នាំញៀន១កញ្ចប់តូច ទើបកម្លាំងធ្វើការឃាត់ខ្លួន នៅនឹងកន្លែងភ្លាមៗ។

បច្ចុប្បន្ន យុវជនទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន មកអធិការដ្ឋនគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់