ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ចោមចៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកចបកាប់បុរសម្នាក់ របួសយ៉ាងដំណំ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីបទប្រើហិង្សា ដោយចេតនា ដែលកើតហេតុកាលពីថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០១៨ វេលាម៉ោង ២០និង២០នាទី ត្រង់ចំណុចផ្ទះជួល លេខ៥៣A ផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ត្រយឹង(បុរីសន្តិភាព២) សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមាន ឈ្មោះ វ៉ាត់ លីណា ភេទប្រុសអាយុ ២៤ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលលេខ 53 A ក្រុមទី៣ ភូមិដំណាក់ត្រយឹងបុរីសន្តិភាព ២ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ម៊ី ស៊ី វ៉ាន់ ភេទប្រុសអាយុ ៤៨ ឆ្នាំមុខរបរនៅផ្ទះមានទីលំ នៅផ្ទះលេខ 535E ភូមិដំណាក់ ត្រយឹង(បុរីសន្តិភាព២) សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ស្លាកស្នាមជនរងគ្រោះ៖ ត្រូវវាយដោយចបកាប់ ចំចិញ្ចើមខាងស្ដាំ រងរបួសធ្ងន់បន្សល់ទុក ចបកាប់ ចំនួនមួយ (ផ្លែដែកដងឈើ)។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានត្រឡប់ មកពីរកត្រីវិញ ភ្លាមពេលនោះ ជនសង្ស័យក៏បានឃើញជនរងគ្រោះស្រវឹងស្រា ហើយឈរស្រែកជេរឪពុករបស់ខ្លួន នៅចំណុចមុខផ្ទះលេខ 53A ភូមិដំណាក់ត្រយឹងបុរីសន្តិភាព២ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ពេលនោះ ជនសង្ស័យខឹង ក៏បានទាញយកចបកាប់ ចូលទៅវាយលើជនរងគ្រោះ បណ្តាលឲ្យមានរបួសស្នាម ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់ចូលផ្ទះ ចាក់សោរជាប់រហូតដល់វេលាម៉ោង ៥ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ទើបឪពុកជនរងគ្រោះ បើកទ្វាផ្ទះហៅជនសង្ស័យ ចេញពីផ្ទះ ចាប់ប្រគល់ជូនសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី ២ ឃាត់ខ្លួនរួមទាំងវត្ថុតាងយកមកសួរនាំ នៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងកសាងសំណុំរឿង រួចបញ្ជូនបន្តទៅកាន់ផ្នែកជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់