ព័ត៌មានជាតិ

បុរសម្នាក់ យកខ្សែអង្រឹងចង.កសម្លាប់ខ្លួនឯងនៅលើដើមឈើ

រតនគិរី: បុរសម្នាក់ បានធ្វើអត្តឃាតខ្លួនឯង ដោយចង.កនិងខ្សែអង្រឹង នៅលើដើមឈើ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិកាជូ ​ឃុំញ៉ាង ស្រុកអណ្តូងមាស ។

ជនរងគ្រោះ ឈ្មោះ ក្លាន​ ឡត់​ ភេទប្រុស អាយុ៣៣​ឆ្នាំ ជនជាតិច្រាយ មានជំងឺវិកលចរិត មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ​ជនរងគ្រោះចេះ តែចងរត់ចូលព្រៃ លុះក្រោយ​មក​ប្រជាពលរដ្ឋស្រាប់តែបានប្រទះឃើញសពជនរងគ្រោះ នៅក្រោយផ្ទះប្រហែលជា៦០ម៉ែត្រ ។

បច្ចុប្បន្នសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់