ព័ត៌មានជាតិ

ឃាត់ខ្លួន​​ភេទ​ទី៣មុខស្រស់ម្នាក់ ក្រោយបន្លំ​លួច​ទូរស័ព្ទជនបរទេស!​

ភ្នំពេញ: ជនសង្ស័យម្នាក់ដែលជាភេទទី៣(ខ្ទើយ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបន្លំលួចទូរសព្ទជនបរទេសម្នាក់ កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅ​​មាត់ទន្លេ ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​ទី៧ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។

ជនសង្ស័យមាន​ឈ្មោះ អ៊ុន កក្កដា ភេទ​ប្រុស (ខ្ទើយ) អាយុ២៩ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​រទេះភ្លើង សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ AMIR SHUSTERMAN ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 21085448 ស្នាក់នៅ​ផ្ទះសំណាក់​MAD MONGKAYទីតាំង​ផ្ទះ​លេខ២៦ ផ្លូវ​លេខ៣០២ សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចម្ការមន។

​បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួននៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ​ឃើញ​៕

មតិយោបល់