Post News Media ព័ត៌មានជាតិ កុំតែមេជាងដាស...

កុំតែមេជាងដាស់ឲ្យលើកទូ ខំអីមិនដឹងទេ!!!…

ភ្នំពេញ: មេជាងកញ្ចក់ម្នាក់ បានដើរទៅដាស់កូនជាងឲ្យលើកទូកញ្ចក់ស្រាប់តែយកដៃអង្រួនជើងដេកស្លាប់ឡើងរឹងទៅហើយមិនដឹងស្លាប់តាំងពីពេលណាទេ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចផ្ទះកាត់កញ្ចក់ដែកយីហោហេង​លាភ ​កាត់កញ្ចក់ដែក ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យុវជនដែលដេកស្លាប់ខាងលើនេះមានឈ្មោះ ជា ប៊ុនសុង អាយុ២៧ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមការឲ្យដឹងពីមេជាងកញ្ចក់ឈ្មោះ សន ផលលាភ ភេទប្រុស អាយុ៣៦ឆ្នាំ និងត្រូវជាសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៧យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់មានគ្នា៤នាក់រួមទាំងកូនជាងខាងលើបានហូបបាយនិងមើលទូរទស្សន៍រហូតដល់ម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃដដែលទើបចូលដេករៀងខ្លួនដោយកូនជាងខាងលើសម្រាន្តតែម្នាក់ឯងនៅលើគ្រែក្នុងផ្ទះនោះដែរ លុះរហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី៧ ខែឆ្នាំដដែល គាត់បានភ្ញាក់ពីដំណេកក៏ដើរសំដៅទៅដាស់កូនជាងខាងលើដើម្បីឲ្យលើកទូកញ្ចក់រៀបចំឲ្យស្រួលបួលស្រាប់តែទៅដាស់ក៏មិនក្រោកយកដៃទៅអង្រួនជើងមើលឡើងរឹងទើបដឹងថាកូនជាងស្លាប់បាត់ទៅហើយមិនដឹងថាស្លាប់តាំងពីពេលណាឡើយហើយក៏ប្រញ៉ាប់រាយការប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកពិនិត្យតែម្តង។

សមត្ថកិច្ចជំនាញឲ្យដឹងថាសពខាងលើស្លាប់ដោយសាខ្យល់គ សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Loading...