Post News Media ព័ត៌មានជាតិ ទុកម៉ូតូមុខបន...

ទុកម៉ូតូមុខបន្ទប់ភ្លេចដកសោ ចោរលួចទៅបាត់ទុកម៉ូតូមួយគ្រឿងឲ្យវិញ!

ភ្នំពេញ: បុរសម្នាក់បានចតម៉ូតូម៉ាកឌូកនៅមុខបន្ទប់ជួលដោយភ្លេចដកសោ​ចេញស្រាប់តែមានជនសង្ស័យ២នាក់ជិះមូតូម៉ាកនិកមួយគ្រឿងមកលួចហើយទុកម៉ូតូnexឲ្យវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

​តាមជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឌូក​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HC 9397 មកចតទុកមុខបន្ទប់ជួលហើយចូលទៅខាងក្នុងបន្ទប់ដោយភ្លេចដកសោចេញពីម៉ូតូ។ មួយសន្ទុះក្រោយមកស្រាប់តែលឺសម្លេងម៉ូតូក៏ស្ទុះមកមើលឃើញជនសង្ស័យជិះចេញទៅភ្លាមនោះម្ចាស់បន្ទប់ជួលក៏ឃាត់ជនសង្ស័យម្នាក់ដែលជាបក្សពួករួមទាំងម៉ូតូម៉ាកnex ពណ៍សពាក់ស្លាកលេខកំពង់ចាម1G 7412 ។

សាក្សីដដែលបានបន្តថា​ ពេលចាប់បានជនសង្ស័យម្នាក់ស្រាប់តែបក្សពួកដែលជិះម៉ូតូជនរងគ្រោះជិះម៉ូតូធ្វើឲ្យក្រុមជនរងគ្រោះដេញភ្លេចនឹកឃាត់បក្សពួកដែលឃាត់បានធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ទៀតបន្សល់ម៉ូតូnexមួយគ្រឿងទើបប្តឹងនគរបាលយកម៉ូតូមករក្សាទុកនិងស្វែងរកជនសង្ស័យយកមកដាក់ទោសតាមនិតិវិធីច្បាប់៕

Loading...