ព័ត៌មានជាតិ

​​សង្ស័យប្រពន្ធលួចមានសាហាយ យកកាំបិតស្ទុះទៅអារ.ក ​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន!

កំពង់ស្ពឺ: ​ កាលពី​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារ ដោយបុរសជាប្តីយកកាំបិតអារ.កប្រពន្ធ ដោយ​សង្ស័យថាប្រពន្ធរបស់ខ្លួន លួចលាក់​មានសាហាយ​ស្មន់ជាមួយ​ជាង​សំណង់ នៅ​ក្នុងការរដ្ឋាន​ដែលខ្លួនធ្វើការ ភូមិទួលគ កសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ សំ ភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ចំណែកប្រពន្ធ​ឈ្មោះ ស.​ន អាយុ៣២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។​

ក្រោយពេលកើតហេតុ ​សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ​បានភ្លាមៗតែម្តង។

​បច្ចុប្បន្ន ជនសង្ស័យត្រូវសមក្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕

មតិយោបល់