Post News Media ព័ត៌មានជាតិ អគ្គិភ័យលេបត្...

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ នៅក្រុងស្ទឹងត្រែង!

ស្ទឹងត្រែង: ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយមានការភ្ញាក់ផ្អើល សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យបានចុះមកបាញ់ពន្លត់ ឲ្យរលត់ទៅវិញ ដោយមិនបណ្តាលឲ្យឆេះរាលដាលនោះទេ៕

Loading...