ព័ត៌មានជាតិ

Update៖ ស្អាតណាស់មិនគួរសោះ! ប៊ិះបានសម្រេច ផ្អើលពេញស្ពានបាឡេ

ភ្នំពេញ: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមាននាងក្រមុំម្នាក់ វ័យ១៨ឆ្នាំ បានមកធ្វើសកម្មភាពប៉ុនប៉ងធ្វើអត្តឃាតលោតទឹកស្លាប់ខ្លួន ពីលើស្ពានដែកបាឡេ ប៉ុន្តែមិនបានសម្រេច ត្រូវបានប្រជាការពា និងសន្តិសុខយាមនៅទីនោះឃើញទាន់ ជួយឃាត់ទាន់ពេល តែបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានដែកបាឡេ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្មេងស្រីមានវិបត្តិហើយប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងនោះមានអាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីអន្តរាគមន៍នារីគិតខ្លីនោះសមត្ថកិច្ចបាននាំប៉ុស្តិ៍ឬស្សីកែវធ្វើការអប់រំ និងរង់ចាំក្រុមគ្រួសាររបស់គេមកទទួលយកទៅផ្ទះវិញ៕

មតិយោបល់