ព័ត៌មានជាតិ

អ្នកលក់ភេសជ្ជៈ អូអ៊ិឈិម្នាក់ បង្ហោះFacebook គំរាមទារប្រាក់ចំនួន១០០០ដុល្លារពីទីតាំងប្តូរប្រាក់យីហោ ហេងឡាយ ពេលនេះខ្នោះបានសម្រេច!​

ស្ទឹងត្រែង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​កាលពី​ព្រឹក​ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រោយពីទទួលពាក្យបណ្តឹងរបស់ម្ចាស់ទីតាំងប្តូរប្រាក់ និងវេរលុយ យីហោ ហេង ឡាយ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងករណីគំរាមជំរិតទារប្រាក់​។

ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ឯក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង កម្លាំងជំនាញដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាង ឡុច អធិការរងទទួលផែនដឹកនាំការងារនគរបាលយុត្តិធម៌របស់អធិការដ្ឋាន បានចុះបង្ក្រាប និងចាប់ជនសង្ស័យឈ្មោះ ម៉ៅ ឌីណា ភេទប្រុស អាយុ​២១ឆ្នាំ អ្នកលក់ភេសជ្ជ:អូ​អ៊ីឈិ​ និងទឹកប្រទាល ប្រចាំក្រុងស្ទឹងត្រែង មានទីលំនៅភូមិស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង​។ ដែលជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម Facebook (page ម៉ៅ ឌីណា) ដោយនិយាយបំភ្លើសការពិត និងគំរាមទារប្រាក់ពីទីតាំងប្តូរប្រាក់ ហេង ឡាយចំនួន១០០០ដុល្លារ​ជាថ្នូរ ការមិនឲ្យបង្ហោះរូបភាពបន្ត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងតែធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីនេះផងដែរ៕

មតិយោបល់