Post News Media ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តដឹកដំឡូង បើក​ចុះចំណោតក្រឡាប់ បណ្តាលឲ្យកម្មករជិត៣០​នាក់របួសធ្ងន់និងស្រាល នៅស្រុកស្នួល!

ក្រចេះ: កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ​ថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ​​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កើតឡើងនៅចំណុចផ្លូវជាតិ៧​៦ ចំណុចគីឡូម៉ែតលេខ១៤​ ភូមិជើងឃ្លេ​ ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ​​ ​រថយន្តដឹកដំឡូងបង្កដោយខ្លួនឯង​​។

រថយន្តបង្កម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌ស ស្លាកលេខ កំពង់ចាម​3A.2229 បើកបរដោយឈ្មោះ​ សល់​ ភេទប្រុស​​ អាយុ​​៤២ឆ្នាំ​ មានទីលំនៅភូមិជីពាំង ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​​ត្បូងឃ្មុំ ធ្វើដំណើរពីទិសខាងកើត​ ទៅទិសខាងត្បូង​ កម្មករលើឡានដំឡូង២៧នាក់​ រងរបួសធ្ងន់​​៧នាក់​ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្នួល​។​

ចំពោះករណីនេះ វត្ថុតាង​​​រថយន្ត​បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល៕

Loading...