ព័ត៌មានជាតិ

​​មន្រ្តី​កាំកុងត្រូល​រកឃើញ ម្សៅតែគុជ ទឹកក្រូច​FANTA និងភេសជ្ជៈ RED BULL ខូចគុណភាព​នៅផែកំពេញ​និងផ្សារស្ទឹងហាវ

​ព្រះសីហនុ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយបានការសហការ ពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ មឹក ត្រី) ប្រហិត(សាច់គោ សាច់ត្រី) និងជ្រក់(ត្រសក់ ឆៃថាវ ទំពាំង) ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ នៅផែកំពេញ និងផ្សារស្ទឹងហាវ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

​ជាលទ្ធផល ៖ ពុំបានរកឃើញ វត្តមានសារធាតុគីមីហាមឃាត់លើម្ហូបអាហារខាងលើនោះទេ ។ តែយើងបានរកឃើញការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ដែលមានលក្ខណ:ខូចទ្រង់ទ្រាយសំបកវេចខ្ចប់ និងហួសកាលបរិច្ឆេទ មួយចំនួនដូចខាងក្រោម៖ ម្សៅតែគុជ ចំនួន៥កញ្ចប់=​៥​គីឡូក្រាម, ទឹកក្រូច FANTA ចំណុះ ៣៩០​ml ចំនួន២៤ដប = ៩,៣៦ គីឡូក្រាម​ ,ទឹកក្រូច FANTA ចំណុះ ១២៥ml ចំនួន២ដប = ២,៥០​ គីឡូក្រាម ,ភេសជ្ជ: RED BULL ចំណុះ ២៥០ml ចំនួន១៨កំប៉ុង = ៤,៥​ គីឡូក្រាម​ ,ម្សៅស្រូវសាលី EVERGEN ចំនួន៩កញ្ចប់ = ៥,២២ គីឡូក្រាម​ ,អាហារបំប៉ន MODILAC ចំនួន6កញ្ចប់ = ២,៩៤ គីឡូក្រាម។​

សរុបទំនិញដែលបានដកហូតចំនួន ២៩,៥២ គីឡូក្រាម​ យកទៅរក្សារទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ៕

មតិយោបល់