ព័ត៌មានជាតិ

អគ្គិភ័យប្រល័យផ្ទះ១ខ្នង​អស់គ្មានសល់​ ខណៈដែលម្ចាស់មិននៅផ្ទះ!

កណ្តាល: ​ កាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គិភ័យ​ផ្ទះប្រជាពលរដ្ឋមួយ​ខ្នង​អស់គ្មានសល់​ពេលម្ចាស់មិននៅផ្ទះ សង្ស័យឆ្លងចរន្តអគ្គិសនី នៅចំណុចភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

​ផ្ទះ​ទំហំ៤មx៩ម ប្រក់​ស័ង្កសី ១ជាន់ ជញ្ជាំងឈើ និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ដែលមានម្ចាស់ផ្ទះឈ្មោះ រ៉េស សុខនាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ យោធា(សឹករងខេត្តកណ្ដាល) និងប្រពន្ធឈ្មោះ នួន ណៃអ៊ី អាយុ៤៧ឆ្នាំ ទីលំនៅភូមិលេខ១(ក)ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

នៅវេលាកើតហេតុខាងលើ មានករណីអគ្គិភ័យឆេះផ្ទះអស់​មួយខ្នង សង្ស័យមកពីឆ្លងចរន្ដអគ្គិសនី ដោយម្ចាស់ផ្ទះមិនរស់នៅក្នុងផ្ទះទេ ជាប់បេសសកម្មទៅបំពេញការសិក្សានៅវិទ្យាស្ថានតេជោសែន(ខេត្តកំពង់ស្ពឺ) រីឯប្រពន្ធនិងកូនប្រុសម្នាក់ទៀត ក៏ទៅរស់នៅរកស៊ីនៅទីក្រុងភ្នំពេញ បាត់ដែរ ដោយទុកផ្ទះនេះចោល យូរណាស់មកហើយ ក្នុងពេលកំពុងកើតហេតុ ក៏មានអ្នករស់នៅជិតខាងជួយធ្វើការជះទឹកពន្លត់ផងដែរ ប៉ុន្តែជួយមិនទាន់ពេលវេលាទេ ហើយអគ្គិភ័យក៏បង្កឆេះរៀលដាល ទៅលើលំនៅដ្ឋានផ្ទះចំនួន១ខ្នងទៀត ឆេះឆបខូចខាតអស់បង្អួចធ្វើអំពី(ដែក+កញ្ចក់)ចំនួន​៣វង់ ម្ចាស់ផ្ទះឈ្មោះ ប៉ាង សុភា ភេទស្រី(ម្ចាស់ផ្ទះមិនរស់នៅក្នុងផ្ទះដូចគ្នា) ហើយត្រូវបានអ្នករស់នៅជិតខាង ធ្វើការជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា៕

មតិយោបល់