ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដួលបោកនឹងថ្នល់រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូSLមួយគ្រឿង លឿនពេកមិនប្រយ័ត្នបណ្តាលរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងស្តុបផ្សារដើមគ ប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកSL ពាក់ស្លាកលេខ ភ្នំពេញ 1O-2967 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតលើខ្វះការប្រុងប្រយ័ត្នបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកនឹងថ្នល់រងរបួសធ្ងន់។ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់