Post News Media ព័ត៌មានជាតិ បុកគេហើយរត់បា...

បុកគេហើយរត់បាត់ សូមជួយShareស្លាកលេខនេះ យកបុណ្យផង! រថយន្តបង្កម៉ាកព្រុស បុកគេស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ !!!

ភ្នំពេញ: បុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តព្រុសមួយគ្រឿងបើកបុកម៉ូតូជនរងគ្រោះពេញទំហឹងរួចបើកគេចខ្លួនបាត់បន្សល់ទុកស្លាកលេខរថយន្តនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតហេតុកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវ១២៨ កែងនិង២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ជឹម សុខេង ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិព្រៃ​ក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគរឃើញរថយន្តព្រុសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9447 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះលុះមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រៃវែង 1L-5139 ជិះដោយបុរស២នាក់តាមបណ្តោយផ្លូវ១២៨ទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យជនខ្ទាតប្រមាណជា២០ម៉ែត្រ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនីកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗតែអកុសលជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ ត្រូវបានរថយន្តយកកន្លែងកើតហេតុវិញ។ ចំណែករថយន្តបង្កបានបើកររត់គេខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកស្លាកលេខរថយន្តជាប់និងកាងរថយន្តខាងមុខនៅនឹងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាបណ្តោះអាសន្នរង់ចាំសាច់ញាតិយកឯការមកផ្ទៀតផ្ទាត់យកត្រឡប់ទៅផ្ទះវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកោលស្យវិច័យរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាវយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...