ព័ត៌មានជាតិ

ភ័យលោះព្រលឹង!.. កំពុងដើរហាត់ប្រាណព្រលឹមស្រាងៗ ស្រាប់តែប្រទះឃើញសពចង.ក ច្រង៉ាងៗ..

ភ្នំពេញ: បុរសវ័យជាង៤០ឆ្នាំម្នាក់ ត្រូវបានអ្នករត់ហាត់ប្រាណតាមផ្លូវប្រទះឃើញ​ចង.កសម្លាប់ជាប់និងបង្កាន់ដៃលូ ដោយមិនដឹងមូលហេតុ។

ហេតុការណ៍​នោះ​បង្កឲ្យមានការណ៍​ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀប​ភ្លឺ​ ថ្ងៃទី​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​មាត់លូមួយកន្លែង​ នៅ​តាម​បណ្ដោយ​ផ្លូវ​បុរីអង្គរ​ ស្ថិត​ក្នុង​ភូមិ​ពង​ពៀយ​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​។

បើតាម​ប្រភព​ពីបុរសម្នាក់ឈ្មោះ​ ភើត​ ប៊ុនធុន​ អាយុ​៥៩ឆ្នាំ​ ជាសន្តិសុខដែល​យាម​កាម​នៅច្រក​ចូល​បុរីអង្គរ​ភ្នំពេញ​ បានឲ្យដឹងថានៅមុនពេលកើតហេតុ​ គាត់បានអង្គុយយាមនៅឯប៉ុស្តិ៍ច្រកចូល​បុរី​ជាមួយនិងសន្តិសុខ​២ ទៅ៣នាក់ទៀត។ លុះដល់វេលាកើតហេតុក៏ស្រាប់តែមានបុរសម្នាក់​ដែលជាអ្នកដើរហាត់​ប្រាណ​នៅ​ពេលព្រឹក​ បានដើរមកប្រាប់គាត់ថា​មានមនុស្សចង​.ក​សម្លាប់ខ្លួននៅត្រង់ចំណុចកើតហេតុខាងលើ។ ភ្លាមៗ​នោះ​គាត់​និងសន្តិសុខ​ផ្សេងទៀតបាន​នាំគ្នា​ ចុះ​មក​ពិនិត្យ​មើល​ រួចក៏ឃើញ​សពបុរសរងគ្រោះ​ខាងលើ​ ចង​.កនឹងខ្សែក្រវ៉ាត់​ជាប់និងបង្កាន់ដៃដែក​លូ​នៅត្រង់ចំណុចកើតហេតុស្លាប់បាត់ទៅហើយ រួចក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​ភ្លាមតែម្តង៕

មតិយោបល់