Post News Media ព័ត៌មានជាតិ ផឹកស្រវឹងសួរគ...

ផឹកស្រវឹងសួរគេថា «ម្តុំនេះអាណាខ្លាំង?» គេតបវិញសោះខឹងទាញសាំងមកដុតគេរបួសធ្ងន់ ហើយរត់បាត់!

កណ្តាល: ជនសង្ស័យ បានយកសាំងចាក់ស្រោចទៅលើបុរសម្នាក់ ហើយយកដែកកេះមកកេះដុត បណ្តាលឲ្យឆេះរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យមានឈ្មោះ សៀង ឈឿន ភេទប្រុស អាយុ៥៨ឆ្នាំ (កំពុងរត់គេចខ្លួន) បានយកសាំងមកចាត់ដុតទៅលើបុរសម្នាក់ឈ្មោះ ទុំ តុល ភេទប្រុស អាយុ៣០ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ ក្រោយពីជនសង្ស័យបានផឹកស្រវឹង ហើយស្រែកឡូឡាសួរគេថា «ម្តុំនឹងអាណាខ្លាំង?» ជនរងគ្រោះក៏តបថា «គ្មានអ្នកណាខ្លាំងទេ» ស្រាប់តែជនសង្ស័យខឹង បានយកសាំងមកចាក់លើជនរងគ្រោះហើយកេះដែកកេះដុតហ្មងតែម្តង រួចគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ៕

Loading...