ព័ត៌មានជាតិ

រថយន្តដឹកដី បុករះរថយន្ត រ៉ឺម៉ក និងម៉ូតូជាបន្តបន្ទាប់ចំនួន៤គ្រឿង ហើយជ្រុលទៅបុកគ្រែលក់សម្លនិងកញ្ច្រែងផ្លែឈើមួយកន្លែងទៀតផ្អើលពេញផ្លូវ!

ភ្នំពេញ: រថយន្តដឹកដីមួយគ្រឿង បើកបុករះរថយន្តរ៉ឺម៉កនិងម៉ូតូជាបន្តបន្ទាប់ចំនួន៤គ្រឿង ជ្រុលទៅមុខបុកគ្រែលក់សម្លនិងកញ្ច្រែងផ្លែឈើមួយកន្លែងទៀត តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងវាយកូនហ្គោល ចំណុចមុខរោងចក្រមួយកន្លែង ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 3A-0551 និងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2321។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្ត២គ្រឿងខាងលើ ផាស់អាប់ និងរ៉ឺម៉កដឹកទឹកកក បើកស្របទិសគ្នាពីទៅត្បូង ទៅជើងតាមបណ្តោយផ្លូវខាងលើដោយផាស់អាប់ បើកមុខរថយន្តហាយលែនឌ័រ បន្ទាប់មករ៉ឺម៉កដឹកទឹកកកបើកបន្ទាប់ពីក្រោយហាយលែនឌ័រ និងរថយន្តហ៊ីយ៉ាន់ដាយបើកខាងក្រោយគេ លុះដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវមមាញឹកផងនោះស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយខាងលើ បើកខ្វះកាប្រុងប្រយ័ត្នជ្រុលបុកពីក្រោយរ៉ឺម៉កដឹកទឹកកក រ៉ឺម៉កដឹកទឹកកបានរេទៅបុកម៉ូតូយ៉ាម៉ាហាចតស្ងៀម ហើយរថយន្តដដែលមិនទាន់អស់ល្បឿនក៏ទៅរថន្តហាយលែនឌ័រពីក្រោយរួចរថយន្តហាយលែនឌ័រក៏ជ្រុលទៅផាស់អាប់ដែលនៅខាងមុខផាស់អាប់ក៏រេចង្កូតទៅបុកគ្រែលក់សម្លនិងកញ្ច្រែងផ្លែឈើបណ្តាលឲ្យខូចខាតរថយន្តធ្លាក់សម្ល និងផ្លែឈើដល់ដី តែមិនបង្ករឲ្យមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ។ ចំណែកតំណាងភាគីរថយន្តបង្កបានសម្របសម្រួលដោះស្រាគ្នាដោយសុខចិត្តជួយចេញថ្លៃការខូចខាតបញ្ចប់រឿង៕

មតិយោបល់